គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលផ្សព្វផ្សាយផលិតផលក្នុងស្រុកក្នុងពិព័រណ៍ THAIFEX Anuga Asia ២០២៥

កាលបរិច្ឆេទ: ០៩ មិថុនា ២០២៥ / កសិកម្ម / Author : ATH Sokren

ក្រុមហ៊ុនខនហ្វីរេលបានបង្ហាញវត្តមានរបស់ខ្លួនក្នុងពិព័រណ៍ THAIFEX Anuga Asia ឆ្នាំ២០២៥ ដែលជាពិព័រណ៍ចំណីអាហារ និងភេសជ្ជៈដ៏ធំជាងគេនៅអាស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ឧសភា នៅទីក្រុងបាងកកប្រទេសថៃ។ នៅក្នុងព្រឹត្តិការណ៍ថ្នាក់អន្តរជាតិនេះ មានក្រុមហ៊ុនសហគ្រាសជាង៣២០០មកពី៥៧ប្រទេសដែលបានចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួន និងមានអ្នកចូលរួមប្រមាណជាង១៤២.០០០នាក់ ក្នុងនោះ ៩០.០០០ នាក់ ជាអ្នកជំនាញផ្នែកចំណីអាហារ ដែលសបញ្ជាក់ឱ្យឃើញថា ពិព័រណ៍នេះគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់នវានុវត្តន៍​ និងការធ្វើពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារនៅតំបន់អាស៊ី។

ឆ្លៀតក្នុងឱកាសពិព័រណ៍ខ្នាតអន្តរជាតិដ៏ធំនេះដែរ ក្រុមហ៊ុនខនហ្វីរេលបានដាក់តាំងបង្ហាញផលិតផលឈានមុខគេរបស់ខ្លួន និងទទួលបានចំណាប់អារម្មណ៍ដោយសារភាពចម្រុះ និងគុណភាពនៃផលិតផលទាំងនោះ ដែលមានដូចជាស្ករត្នោតម៉ាក Thnot ម្រេចកំពតម៉ាក Kirum តែសុខភាពកញ្ចុំផ្កាម្រេចកំពតម៉ាក Kirum ជាដើម។

ពិព័រណ៍នេះដែរក៏ជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនដើម្បីបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗ និងពង្រឹងវត្តមានផលិតផលរបស់ខ្លួនសម្រាប់អតិថិជនអន្តរជាតិ និងដើម្បីទទួលបានព័ត៌មានពីនិន្នាការថ្មីៗនៃវិស័យចំណីអាហារ​ ជាពិសេសទាក់ទងនឹងនិរន្តរភាព អាហារូបត្ថម្ភដែលសម្បូរដោយសារធាតុចិញ្ចឹម មិនទាន់កែច្នៃ និងមានភាពចម្រុះ និងផលិតផលសរីរាង្គ។

តាមរយៈវត្តមានរបស់ខ្លួននៅក្នុងពិព័រណ៍នេះ ក្រុមហ៊ុនខនហ្វីរេលបន្តបង្ហាញដល់អន្តរជាតិថា កម្ពុជាគឺប្រទេសមួយដែលទើបតែលេចធ្លោឡើងនៅក្នុងវិស័យកសិ-ចំណីអាហារនៅតំបន់អាស៊ី និងធានាថា ផលិតផលរបស់ខ្លួនពិតជាមានគុណភាព ជាផលិតផលសុទ្ធឥតក្លែងក្លាយ និងមានការច្នៃប្រឌិតថ្មីៗ៕